ចំណាយថវិកាថ្នាក់ជាតិ 2024
គម្រោងចំណាយសរុបថវិការដ្ឋ = 37,110,404 លានរៀល
គម្រោងចំណាយសរុបថវិការដ្ឋក្នុងឆ្នាំ២០២៣មានចំនួន ៣៩ ២០៦ ២០៥ លានរៀល ដែលកើនឡើងប្រមាណ១៣% ធៀបនឹងគម្រោងចំណាយសរុបឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣ អតិរេកថវិកាចរន្តមានចំនួន ៥ ២៣៨ ០០៣ លានរៀល ឬកើនឡើង៥២% ធៀបនឹងឆ្នាំមុន។ ឱនភាពថវិការដ្ឋឆ្នាំ២០២៣មានអត្រា ២៥% ដែលក្នុងឆ្នាំ២០២២ មានអត្រា ២៦%។
ឱនភាពថវិការដ្ឋ
ឱនភាពថវិការដ្ឋឆ្នាំ២០២៣មានចំនួន ៩ ៨៩៤ ៤៥៨ លានរៀល (២៥%)។ រដ្ឋាភិបាលគ្រោងបំពេញបន្ថែមឱនភាពនេះ ដោយ៖
- ហិរញ្ញប្បទានក្រៅប្រទេស ៦ ១៧៣ ៤១៥ លានរៀល
- មូលនិធិទ្រទ្រង់ថវិកាដោយដៃគូអភិវឌ្ឍ ១ ២៨២ ៥០៨ លានរៀល
- ការបោះផ្សាយលក់មូលបត្ររដ្ឋ ៨១៣ ០០០ លានរៀល
- ប្រាក់បញ្ញើរបស់រដ្ឋាភិបាល ២ ៤៣៨ ៥៣៥ លានរៀល
ចំណាយថវិការដ្ឋ 2024 = 37,110,404 លានរៀល
ចំណាយចរន្ត = 25,883,798 លានរៀល
ចំណាយបន្ទុកបុគ្គលិក = 11,188,361 លានរៀល
ចំណាយក្រៅបន្ទុកបុគ្គលិក = 14,695,436 លានរៀល
ចំណាយមូលធនថវិការដ្ឋ = 11,226,606 លានរៀល
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស = 5,018,730 លានរៀល
តារាងប្រៀបធៀបចំណាយ
ប្រភេទចំណាយ (លានរៀល) | ឆ្នាំ 2023 | ឆ្នាំ 2024 | បម្រែបម្រួល (%) |
---|---|---|---|
ចំណាយថវិការដ្ឋ | 39,206,205 | 37,110,404 | -5% |
ចំណាយចរន្ត | 22,928,932 | 25,883,798 | 13% |
ចំណាយបន្ទុកបុគ្គលិក | 10,435,111 | 11,188,361 | 7% |
ចំណាយបន្ទុកបុគ្គលិកថ្នាក់ជាតិ | 9,555,197 | 10,254,967 | 7% |
ចំណាយបន្ទុកបុគ្គលិកថ្នាក់ក្រោមជាតិ | 879,914 | 933,394 | 6% |
ចំណាយក្រៅបន្ទុកបុគ្គលិក | 12,493,822 | 14,695,436 | 18% |
ចំណាយក្រៅបន្ទុកបុគ្គលិកថ្នាក់ជាតិ | 11,284,229 | 13,550,871 | 20% |
ចំណាយក្រៅបន្ទុកបុគ្គលិកថ្នាក់ក្រោមជាតិ | 2,668,883 | 2,863,476 | 7% |
ចំណាយឧបត្ថម្ភធនពីថ្នាក់ជាតិ | -1,459,290 | -1,718,911 | 0% |
ចំណាយមូលធន | 16,277,273 | 11,226,606 | -31% |
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស | 8,243,971 | 5,018,730 | -39% |
ថ្នាក់ជាតិ | 7,730,971 | 4,483,730 | -42% |
ថ្នាក់ក្រោមជាតិ | 513,000 | 535,000 | 4% |
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស | 6,173,415 | 6,207,876 | 1% |
ការទូទាត់ការខ្ចី | 1,859,887 | 0 | -100% |