តារាងពាក្យគន្លឹះ

ពាក្យគន្លឹះ បរិយាយ

ចំណូលចរន្ត

ចំណូលដែលទទួលបានជាប្រចាំមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ចំណូលសារពើពន្ធសំដៅលើ ចំណូលបានមកពីពន្ធនិងអាករក្នុងប្រទេស និងពាណិជ្ជកម្មក្រៅប្រទេស ព្រមទាំងចំណូលសារពើពន្ធដទៃទៀត។ ចំណូល សារពើពន្ធមានដូចជា៖ ពន្ធផ្ទាល់ (ពន្ធលើប្រាក់ចំណូល ប្រាក់បៀវត្ស ពន្ធលើឈ្នួលចលននិងអចលនទ្រព្យ) ពន្ធប្រយោល (អាករលើផលរបរ អាករលើតម្លៃបន្ថែមលើទំនិញនិងសេវា) អាករពិសេសលើទំនិញនិងសេវាមួយចំនួន ពន្ធប៉ាតង់ ពន្ធលើ មធ្យោបាយដឹកជញ្ជូននិងយានជំនិះ) ពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធនិងអាករលើការនាំចូលនិងការនាំចេញ។ ដោយឡែក ចំណូលមិនមែនសារពើពន្ធ គឺជាចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិ របស់រដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យនិងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភ អំណោយ ផលហិរញ្ញវត្ថុ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត។

ចំណូលមូលធន

ចំណូលដែលមានប្រភពមកពីការវិនិយោគរបស់រដ្ឋ អចលកម្មហិរញ្ញវត្ថុ (ចំណូលពីការសងមកវិញនូវការឱ្យខ្ចីទៅសហគ្រាស សាធារណៈនិងឯកជន) ប្រាក់កម្ចី ជំនួយឥតសំណងរបស់ដៃគូអភិវឌ្ឍន៍ ឬមូលនិធិគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស។

ចំណាយចរន្ត

មូលនិធិដែលត្រូវបានប្រើប្រាស់ជាប្រចាំដើម្បីទ្រទ្រង់កិច្ចប្រតិបត្តិការផ្នែករដ្ឋបាល។ ចំណាយចរន្តរួមមាន៖ ចំណាយបន្ទុក បុគ្គលិក (ប្រាក់បៀវត្ស អត្ថប្រយោជន៍ និងចំណាយផ្សេងទៀតសម្រាប់មន្ត្រីរាជការ បុគ្គលិកក្របខ័ណ្ឌនិងមិនមែនក្របខ័ណ្ឌ) និងចំណាយក្រៅបន្ទុកបុគ្គលិក មានដូចជា ការទិញ (សម្ភារការិយាល័យ សម្ភារសម្រាប់ការងារថែទាំនិងជួសជុល អគ្គិសនី និងទឹក បរិក្ខារថែទាំសុខភាព) ចំណាយលើសេវាកម្ម (ការជួលសេវាអនាម័យ រដ្ឋបាល មធ្យោបាយដឹកជញ្ជូន សេវាថែទាំនិង ជួសជុលពីសហគ្រាសឯកជន ការជួលទីតាំងសម្រាប់ការងាររដ្ឋបាល សេវាធានារ៉ាប់រង សោហ៊ុយបេសកកម្ម សេវាទូរសព្ទ ទូរសារ ឬអ៊ិនធឺណិត) បន្ទុកហិរញ្ញវត្ថុ (ការប្រាក់នៃបំណុលក្នុងនិងក្រៅប្រទេស និងបន្ទុកហិរញ្ញវត្ថុផ្សេងទៀត) ចំណាយលើ ការផ្តល់អត្ថប្រយោជន៍សង្គម (អត្ថប្រយោជន៍សន្តិសុខសង្គម ជំនួយសង្គមដល់ប្រជាពលរដ្ឋ ឧបត្ថម្ភដល់អង្គភាពដែល មានលក្ខណៈសង្គមនិងវប្បធម៌ និងការផ្ដល់អត្ថប្រយោជន៍សង្គមផ្សេងទៀត) ការផ្ដល់ឧបត្ថម្ភធន និងចំណាយក្រៅបន្ទុក បុគ្គលិកផ្សេងទៀត រួមទាំងចំណាយមិនបានគ្រោងទុកផងដែរ។

ចំណាយមូលធន

មូលនិធីដែលត្រូវបានប្រើប្រាស់សម្រាប់វិនិយោគក្នុងកិច្ចអភិវឌ្ឍប្រទេសដើម្បីបង្កើនប្រាក់ចំណូលនាពេលខាងមុខ។ វាអាចរួមបញ្ជូលការផ្តល់ថវិកាក្នុងគម្រោងវិនិយោគ ភាពជាដៃគូ និងការរំលោះបំណុល។​ ឧទាហរណ៍៖ ការទិញសម្ភារប្រើប្រាស់យូរឆ្នាំ ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ សាធារណៈរួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ អាគារដ្ឋជាដើម។

ឱនភាពថវិកា

ថវិកាដែលខ្វះខាត បន្ទាប់ពីទូទាត់រវាងចំណូលថវិកា និងចំណាយថវិកា។

សន្និធិបំណុលសាធារណៈ

ទំហំបំណុលជាក់ស្តែងរបស់រដ្ឋាភិបាលដែលមិនទាន់បានទូទាត់ជូនភាគីម្ចាស់បំណូល។