ចំណាយថវិកាថ្នាក់ជាតិ 2023
គម្រោងចំណាយសរុបថវិការដ្ឋ = 39,206,205 លានរៀល
គម្រោងចំណាយសរុបថវិការដ្ឋក្នុងឆ្នាំ២០២៣មានចំនួន ៣៩ ២០៦ ២០៥ លានរៀល ដែលកើនឡើងប្រមាណ១៣% ធៀបនឹងគម្រោងចំណាយសរុបឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣ អតិរេកថវិកាចរន្តមានចំនួន ៥ ២៣៨ ០០៣ លានរៀល ឬកើនឡើង៥២% ធៀបនឹងឆ្នាំមុន។ ឱនភាពថវិការដ្ឋឆ្នាំ២០២៣មានអត្រា ២៥% ដែលក្នុងឆ្នាំ២០២២ មានអត្រា ២៦%។
ឱនភាពថវិការដ្ឋ
ឱនភាពថវិការដ្ឋឆ្នាំ២០២៣មានចំនួន ៩ ៨៩៤ ៤៥៨ លានរៀល (២៥%)។ រដ្ឋាភិបាលគ្រោងបំពេញបន្ថែមឱនភាពនេះ ដោយ៖
- ហិរញ្ញប្បទានក្រៅប្រទេស ៦ ១៧៣ ៤១៥ លានរៀល
- មូលនិធិទ្រទ្រង់ថវិកាដោយដៃគូអភិវឌ្ឍ ១ ២៨២ ៥០៨ លានរៀល
- ការបោះផ្សាយលក់មូលបត្ររដ្ឋ ៨១៣ ០០០ លានរៀល
- ប្រាក់បញ្ញើរបស់រដ្ឋាភិបាល ២ ៤៣៨ ៥៣៥ លានរៀល
ចំណាយថវិការដ្ឋ 2023 = 39,206,205 លានរៀល
ចំណាយចរន្ត = 22,928,932 លានរៀល
ចំណាយបន្ទុកបុគ្គលិក = 10,435,111 លានរៀល
ចំណាយក្រៅបន្ទុកបុគ្គលិក = 12,493,822 លានរៀល
ចំណាយមូលធនថវិការដ្ឋ = 16,277,273 លានរៀល
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស = 8,243,971 លានរៀល
តារាងប្រៀបធៀបចំណាយ
ប្រភេទចំណាយ (លានរៀល) | ឆ្នាំ 2022 | ឆ្នាំ 2023 | បម្រែបម្រួល (%) |
---|---|---|---|
ចំណាយថវិការដ្ឋ | 34,708,630 | 39,206,205 | 13% |
ចំណាយចរន្ត | 20,850,440 | 22,928,932 | 10% |
ចំណាយបន្ទុកបុគ្គលិក | 9,433,756 | 10,435,111 | 11% |
ចំណាយបន្ទុកបុគ្គលិកថ្នាក់ជាតិ | 8,653,955 | 9,555,197 | 10% |
ចំណាយបន្ទុកបុគ្គលិកថ្នាក់ក្រោមជាតិ | 779,801 | 879,914 | 13% |
ចំណាយក្រៅបន្ទុកបុគ្គលិក | 11,416,684 | 12,493,822 | 9% |
ចំណាយក្រៅបន្ទុកបុគ្គលិកថ្នាក់ជាតិ | 10,457,749 | 11,284,229 | 8% |
ចំណាយក្រៅបន្ទុកបុគ្គលិកថ្នាក់ក្រោមជាតិ | 2,221,985 | 2,668,883 | 20% |
ចំណាយឧបត្ថម្ភធនពីថ្នាក់ជាតិ | -1,263,050 | -1,459,290 | 0% |
ចំណាយមូលធន | 13,858,190 | 16,277,273 | 17% |
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស | 6,567,049 | 8,243,971 | 26% |
ថ្នាក់ជាតិ | 6,174,021 | 7,730,971 | 25% |
ថ្នាក់ក្រោមជាតិ | 393,028 | 513,000 | 31% |
វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស | 5,813,484 | 6,173,415 | 6% |
ការទូទាត់ការខ្ចី | 1,477,657 | 1,859,887 | 26% |