ចំណាយ តាមក្រសួងសំខាន់ៗ 2023
ចំណាយ តាមក្រសួងសំខាន់ៗ (2022 vs 2023)
ក្រសួងអប់រំ យុវជន និងកីឡា
3,579,664 លានរៀល
ការប្រែប្រួល 331,434 លានរៀល = 10%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
3,156,325 លានរៀល
ការប្រែប្រួល 2,690,472 លានរៀល = 578%
ក្រសួងការពារជាតិ
2,745,575 លានរៀល
ការប្រែប្រួល 215,959 លានរៀល = 9%
ក្រសួងសាធារណការ និងដឹកជញ្ជូន
2,721,040 លានរៀល
ការប្រែប្រួល 196,254 លានរៀល = 8%
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
1,468,855 លានរៀល
ការប្រែប្រួល 42,760 លានរៀល = 3%
ក្រសួងសុខាភិបាល
2,034,553 លានរៀល
ការប្រែប្រួល -107,719 លានរៀល = -5%
កំណត់សំគាល់ខ្លះៗ ពីបម្រែបម្រួលប្រចាំឆ្នាំ
ថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើនឡើងប្រមាណ 578% ធៀបនឹងឆ្នាំចាស់។ដោយសារការផ្ទេរខ្ទង់ចំណាយចំនួន ២ រួមមាន៖ ចំណាយបន្ទុកហិរញ្ញវត្ថុ និងការទូទាត់ការខ្ចី មកស្ថិតក្រោមកញ្ចប់ថវិការបស់ក្រសួង ដែលឆ្នាំកន្លងមក ត្រូវបានកត់ត្រានៅក្នុងកញ្ចប់ ចំណាយមិនទាន់បែងចែកមានមុខសញ្ញា។